fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Van Persie លើកសរសើរកីឡាករ Man Utd ម្នាក់ បើទោះបានត្រឹមស្មើជាមួយក្លឹប Brugge ក្នុងពាន Europa ក្តី

ក្រុមបិសាចក្រហម Manchester United ហាក់មិនទទួលបានលទ្ធផលគាប់ប្រសើនោះទេ នៅឯទឹកដីរបស់ក្លឹប Club Brugge ប៉ុន្តែការបង្ហាញខ្លួនរបស់ខ្សែបម្រើ Bruno Fernandes ក្នុងនាមជាកីឡាករបម្រុងប្តូរចូល ពិតជាធ្វើឱ្យជើងចាស់លោក Robin van Persie មានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

Bruno Fernandes

ជាក់ស្តែងអតីតខ្សែប្រយុទ្ធឆ្នើមក្លឹបបិសាចក្រហមរូបនេះ បានធ្វើការកោតសរសើរចំពោះ Fernandes ថាទម្រង់លេងរបស់គេ ពិតជាធ្វើឲ្យមានភាពរីករាយនៅក្នុងការទស្សនា បើទោះបីជាខ្សែបម្រើរូបនេះអាចចូលលេងបានត្រឹមតែ ១៥ នាទី អំឡុងការប្រកួតដោយលទ្ធផល ១-១ ជាមួយក្លឹប Brugge ក៏ដោយ សម្រាប់ពានរង្វាន់ Europa League ក៏ដោយ ។

Bruno Fernandes

គួរបញ្ជាក់ថាតំបន់បម្រើរបស់ក្រុម Man Utd ហាក់មានសភាព ខណ:ដែលបន្ទាប់ពីកីឡាករ Fred ប្តូរចូលចំនួសកីឡាករ  Andreas Pereira នៅនាទី ៧១ នឹងក្រោយមកកីឡាករ Fernandes បានចូលជំនួសកីឡាករ Diogo Dalot នៅ ១០ នាទីក្រោយមក ទើបធ្វើឲ្យក្រុមបិសាចក្រហមបានគ្រប់គ្រងការស្ថានការវិញភ្លាមៗ ។

ហើយយ៉ាងណាមិញ Van Persie បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទម្រង់លេងរបស់ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់រូបនេះ ដែលបានចូលរួមជាមួយក្លឹប United ក្នុងតម្លៃខ្លួន ៥៥ លានផោន ពីក្រុម Sporting កាលពីខែមករា ។

Bruno Fernandes

លើសពីនេះលោក Van Persie បាននិយាយទៅកាន់ BT Sport ថា ៖  ” Fernandes គឺមិនគួរឱ្យជឿ ។ ជាមួយកីឡាករកំពូល អ្នកអាចប្រាប់បានភ្លាមៗថាគាត់មានអ្វីមួយ ដែលធ្វើឲ្យមានភាពខុសប្លែកពីអ្នកដទៃ ។ ការលេងរបស់គាត់ ធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ចិត្ត និងរីករាយ ” ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ Messi សារភាពចង់ឃើញ Barca ចុះហត្ថលេខាលើតារាឆ្នើមរូបនេះ មកកាន់ក្លឹប នៅរដូវក្តៅខាងមុខ

កីឡាករ Lionel Messi បានធ្វើការកោតសរសើរចំពោះគោលដៅកំពូលរបស់ក្លឹប Barcelona កីឡាករ Lautaro Martinez ខណ:ប្រធានក្លឹបយក្ស La Liga មួយនេះ បានដាក់ឈ្មោះឲ្យ  Martinez ថាជាកីឡាករដ៏អស្ចារ្យម្នាក់ ។

Lionel Messi

គួរបញ្ជាក់ថាក្រុម Barca ទើបតែបានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Martin Braithwaite ក្នុងតម្លៃខ្លួន ១៥ លានផោនកាលពីថ្ងៃព្រហស្បតិ៍ ពីក្លឹប Leganes បន្ទាប់ទទួលបានការអនុញ្ញាតពិសេសពីសហព័ន្ធ La Liga ក្រោយក្លឹបជួបវិបតិ្តខ្សែប្រយុទ្ធ​ ខណ:កីឡាករ Ousmane Dembele កំពុងទទួលរងរបួសមួយផ្សេងទៀត ។

Martin Braithwaite

តែទោះជាយ៉ាងណាការចុះហត្ថលេខាលើ Braithwaite ត្រូវបានគេយល់ថា នៅតែមិនអាចបំពេញចន្លោះប្រហោងរបស់ក្លឹបបាននោះទេ ខណ Suarez កំពុងតែឈានឆ្ពោះទៅរករយ:ពេល ១២ ខែចុងក្រោយនៃកិច្ចសន្យារបស់គេ ។

Lautaro Martinez

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធរបស់ក្រុម Inter Milan កីឡាករ Martinez ត្រូវបានគេយល់ថាកំពុងស្ថិតនៅលើគេ ក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវទិញចូល ខណ: Messi ហាក់បង្ហាញការពេញចិត្តខ្លាំង ចំពោះខ្សែប្រយុទ្ធរូបនេះ ។

Lautaro Martinez

ហើយយ៉ាងណាមិញ Messi ដែលបានដឹងច្រើនពីទេពកោសល្យរបស់ Martinez នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដោយនិយាយទៅកាន់ Mundo Deportivo ថា ៖ ” គាត់ពិតជាអស្ចារ្យណាស់ ។ គាត់ត្រូវបានគេមើលឃើញថាជាកីឡាករឆ្នើមម្នាក់ ឥឡូវនេះគាត់កំពុងបង្ហាញវា ។ គាត់ល្អខ្លាំងណាស់ ។ Lautaro មានគុណភាពជាច្រើន ។ គាត់អាចបញ្ចប់ទីបានយ៉ាងល្អ ។ Lautaro មានលក្ខណៈស្រដៀងគ្នាច្រើនជាមួយ Luis ណាស់ ” ៕

Lautaro Martinez

ប្រភព: Mirror

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker