UEFA

Varane រ៉ាប់រងកំហុសរបស់ខ្លួន ក្រោយធ្វើឲ្យរបូតគ្រាប់បាល់ពីរគ្រាប់ទល់នឹង Man City

Raphael Varane ត្រូវបានទទួលស្គាល់ថា​ជាកីឡាករម្នាក់ដែល ទទួលបានទំនុកចិត្ត ប៉ុន្ដែខ្សែការពារកណ្ដាលរូបនេះ បានសាងកំហុសពីរលើក ដែលធ្វើឲ្យ Manchester City អាចរកគ្រាប់បាល់បាន២គ្រាប់ ក្នុងការប្រកួតដែលបញ្ចប់លទ្ធផល 2-1 នៅ Champions League ធ្វើឲ្យ Real Madrid បរាជ័យសរុបទាំងពីរជើង 4-2។

Raphael Varane

នៅក្នុងតង់ទី១ ខ្សែការពារបារាំងមិនអាចគ្រប់គ្រងបាល់បានល្អ នៅពេលដែល ខ្សែប្រយុទ្ធ Gabriel Jesus ព្យាយាមដណ្ដើមបាល់បានសម្រេច ហើយបញ្ជូនឲ្យមិត្តរួមក្រុម Raheem Sterling ស៊ុតបញ្ចូលទី។

Raphael Varane

ហើយនៅក្នុងតង់ទី២ Varane បានព្យាយាមតែតបញ្ជូនទៅឲ្យ អ្នកចាំទី Thiabaut Courtois ប៉ុន្ដែត្រូវបានខ្សែប្រយុទ្ធឆក់បាល់បាន ហើយស៊ុតបញ្ចូលទី។

ក្រោយចប់ការប្រកួត Varane បាននិយាយថា៖ “ការបរាជ័យនេះគឺជាកំហុសខ្ញុំ ខ្ញុំត្រូវតែទទួលយកវា។ ខ្ញុំទទួលខុសត្រូវសម្រាប់បរាជ័យមួយនេះ។ យើងបានត្រៀមខ្លួនយ៉ាងល្អ ប៉ុន្ដែដោយសារកំហុសធ្វើឲ្យយើងខាតបង់។ ខ្ញុំពិតជាសោកស្ដាយណាស់សម្រាប់មិត្តរួមក្រុមរបស់ខ្ញុំ។”

Raphael Varane

“ខ្ញុំមានអារម្មណ៍ល្អសម្រាប់ការប្រកួតនេះ ប្រហែលជាយើងប្រថុយពេក នៅពេលចាប់ផ្ដើមការប្រកួត ហើយទទួលបរាជ័យបែបនេះ។ ខ្ញុំអរគុណដល់ការគាំទ្រពីសំណាក់មិត្តរួមក្រុម វាមិនមែនកើតឡើងច្រើនលើកនោះទេ នៅក្នុងអាជីពរបស់ខ្ញុំ។”

ប្រភព៖ MARCA

You may also like