fbpx
បាល់ទាត់អឺរ៉ុប

(VDO) រិះគន់​ចាស់​ដៃ! ត្រឹម ១០ វិនាទី De Ligt ​បង្កើត​កំហុស ២ លើក​ឲ្យ​​កើត​គ្រាប់​បាល់ទាល់តែបាន

Matthijs de Ligt អតីត​កីឡាករ​របស់​ក្លឹប AFC Ajax នា​រដូវ​កាល ២០១៩/២០ នេះ ទាំង​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ហូឡង់​ក៏​ដូច​ជា​ក្លឹប​ថ្មី Juventus ​ហាក់​មិន​ទទួល​ផ្លែផ្កា​សម​ប្រកប​ទាល់​តែ​សោះ ពោល​គឺ​រមែង​បង្កើត​កំហុស​ម្តង​ហើយ​ម្តង​ទៀត។

de Ligt និង Van Dijk
ការបង្កើតកំហុសរបស់ De Ligt

នៅ​ជំនួប​ទល់​ជម្រើស​ជាតិ​អៀរឡង់​កន្លង​ទៅ​នេះ De Ligt បាន​បង្កើត​កំហុស​ពីរ​លើក​ផ្ទួន​គ្នា ត្រឹម​សាច់​បាល់​រយៈ​ពេល ១០ វិនាទី ធ្វើ​ឲ្យ​អៀរឡង់​ខាង​ជើង​យក​បាន​មួយ​គ្រាប់​ទាល់​តែ​បាន​កាល​ពី​យប់​មិញ។

នៅ​អំឡុង​នាទី ៧៥ ខ្សែ​ការពារ​កណ្តាល​រូប​នេះ​ដំបូង​ឡើយ​ខកខាន​ការ​ផ្តាច់​បាល់​ចោល​ម្តង លុះ​ប៉ុន្មាន​វិនាទី​ក្រោយ​បើក​ឲ្យ​ខ្សែ​ប្រយុទ្ធ Josh Maginess ហក់​តែត​បញ្ចូល​ទី​ទាល់​តែ​បាន​ថែម​ទៀត។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា​កន្លង​ទៅ​នៅ​ជំនួប Inter Milan និង Juventus ​កីឡាករ​រូប​នេះ​ក៏​ជា​អ្នក​បង្កើត​ឱកាស​ផ្តល់​បាល់​ប៉េណាល់ទី​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​រក​បាន​មួយ​គ្រាប់​ផង​ដែរ៕ ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ James សុខ​ចិត្ត​ដើរ​ចេញ បើ Real Madrid ចរចា​ចុះ​ហត្ថលេខា​យក​កីឡាករ​រូប​នេះ​ចូល​ក្លឹប

តាម​របាយការណ៍​ពី Spotsmole ​បាន​ចុះ​ផ្សាយ​ថា​តារា​ឆ្នើម James Rodriguez ​នឹង​ស្វះស្វែង​រក​ផ្លូវ​ចាកចេញ ប្រសិន​ណា​ Real Madrid ​សម្រេច​លើ​ការ​ចុះ​ហត្ថលេខា​នាំ​យក Christian Eriksen ចេញ​ពី Tottenham នា​ខែ​មករា​ខាង​មុខ។

Christian Eriksen
James Rodriguez

កីឡាករ​កូឡុំប៊ី​បាន​ចាកចេញ​ពី Bernabeu ផ្លាស់​ទៅ​ទ្រនំ Bayern Munich នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ឆ្នាំ ២០១៧ ​ក្រោយ​រូប​គេ​ខកខាន​បង្ហាញ​ខ្លួន​នៅ​ជម្រើស ១១ នាក់​ដំបូង​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Zinedine Zidane ប៉ុន្តែ James ​បាន​ត្រលប់​មក​វិញ​សារ​ជា​ថ្មី ​ហើយ​ក៏​ចូលរួម​ម្តង​ជា​ពីរ​លើក​នា​រដូវ​កាល ២០១៩/២០ នេះ។

James Rodriguez
Christian Eriksen

យ៉ាងណាមិញ​បុរស​វ័យ ២៨ ឆ្នាំ​រំពឹង​នឹង​ចាកចេញ​ពី Los Blancos ​ប្រសិន​ក្លឹប​យក​បាន​តួ​ឯក​ថ្មី​ដែល​ជា Eriksen។ ចចាមអារ៉ាម​ពី​សព្វ​មួយ​ដង​បង្ហើប​ថា Real អាច​នឹង​ចាយ ៣១ លាន​នាំ​យក​ខ្សែ​បម្រើ​រូប​នេះ​ចេញ​ពី​ទឹកដី​អង់គ្លេស។

Christian Eriksen

ភាគរយ​ច្រើន​អាច​នឹង​ធ្វើ​ទៅ​បាន ស្រប​ពេល​ដែល​កុងត្រា​របស់ Eriksen ក៏​ត្រូវ​ផុត​ត្រឹម​រដូវ​ក្តៅ​ឆ្នាំ ២០២០ ​បែប​នេះ​ប្រសិន​សាមី​ខ្លួន​មិន​បន្ត​កុងត្រា​ទេ​នោះ ក្លឹប​ក៏​មិន​ញញើត​នឹង​លក់​ចេញ​ ហើយ​ព្រម​យក​ផល​ចំណេញ​មក​វិញ​ដែរ៕ ប្រភព៖ Sportsmole

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker