fbpx
អង់គ្លេសអេស្ប៉ាញ

Wenger ថាកំពូលអ្នករកគ្រាប់បាល់មួយរូប អាចធៀបជាមួយ Messi បានបើមិនសូវល្មោភស៊ុត

លោក Arsene Wenger បាននិយាយថា តារាឆ្នើមរបស់ Liverpool កីឡាករ Mohamed Salah មានភាពស្រដៀងគ្នាទៅនឹង Lionel Messi ប្រសិនបើរូបគេ កាត់បន្ថយភាពលោភលន់នៅក្នុងការចង់រកគ្រាប់បាល់។

អតីតគ្រូបង្វឹកក្រុម Arsenal រូបនេះ ជឿជាក់ថា ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមរូបនេះ អាចត្រូវបានប្រៀបធៀបជាមួយនឹង ប្រធានក្រុម Barcelona បាន ប៉ុន្ដែនៅខ្វះចំនុចមួយចំនួនដែលត្រូវបំពេញ។

លោក Wenger បាននិយាយថា៖ “គេមានភាពស្រដៀងទៅនឹង Messi។ គេត្រូវតែ ធ្វើអោយទម្រង់លេងរបស់ខ្លួនមានភាពនឹងនរដូច Messi។ ខ្ញុំដឹងថាគេជាអ្នកបញ្ចប់ទីដ៏ជំនាញម្នាក់ ប៉ុន្ដែ Messi មានគ្រប់សព្វ ដូចជាការផ្ដល់បាល់អោយមិត្តរួមក្រុមស៊ុតជាដើម ហើយ Salah ពេលនេះ មានការងប់ងល់នឹងការចង់បញ្ចប់ទីតែម្នាក់ឯង។

“ដូច្នេះវាជាគំលាតខុសគ្នា ដែលគេត្រូវកែប្រែនាពេលខាងមុខ។ ត្រូវដឹងថា ពេលណាដែលត្រូវបញ្ចប់ទី និង ពេលណាត្រូវផ្ដល់បាល់អោយមិត្តរួមក្រុម។ ខ្ញុំពេញចិត្តគេខ្លាំងណាស់ គេជាកីឡាករមានឥទ្ធិពលម្នាក់។”

ប្រភព៖ Goal

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker