បាល់ទាត់អឺរ៉ុប

Wenger លើកឈ្មោះក្រុម ២ នេះ ដែលគាត់គិតថាមានភាគរយខ្ពស់ជាងគេ ក្នុងការឈ្នះបាន UCL រដូវកាលនេះ

លោក Arsene Wenger បានលើកយក Manchester City និង PSG ថាជាក្រុមតែប៉ុណ្ណោះ ដែលអាចមានភាគរយឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ច្រើនជាងគេនៅរដូវកាលនេះ ។

Paris Saint-Germain  

គួរបញ្ជាក់ផងដែរថាពានរង្វាន់ទ្វីបអឺរ៉ុបដ៏ធំមួយនេះ នឹងចាប់ផ្តើមប្រកួតឡើងវិញនៅសប្តាហ៍ចុងសប្តាហ៍នេះហើយ ខណ:ពេលដែលក្រុម Manchester City នឹងត្រូវប្រឈមុខជាមួយក្រុម Real Madrid សម្រាប់ការប្រកួតជើងទី ២ ។

Manchester City

ហើយយ៉ាងណាមិញនៅតែមានក្រុមជាច្រើនទៀត ដើម្បីប្រកួតប្រជែងគ្នាឡើងទៅកាន់វគ្គបន្ទាប់ទៀតរបស់ពានរង្វាន់ UCL ក្រោយពីបានផ្អាកអស់រយ:ពេលជាយូរ ដោយសារការរីរាលដាលនៃវីរុសឆ្លងកូវីដ ១៩ ។

Manchester City

ប៉ុន្តែទោះជាយ៉ាងណាលោក Wenger ជឿជាក់ថាមានតែក្រុមម្ចាស់ជើងឯកបារាំង ឬក្រុមរបស់លោក Pep Guardiola ប៉ុណ្ណោះដែលសក្តិសមក្នុងការលើកពានរង្វាន់មួយនេះជាងគេបំផុត ។

Paris Saint-Germain

មិនតែប៉ុណ្ណោះបុរសសញ្ជាតិបារាំងរូបនេះ បានប្រាប់ទៅកាន់ Europe1 ថា ៖​ “ ខ្ញុំគិតថាវាមានការធ្លាក់ចុះមួយចំនួន សម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបដែលមានកម្រិតខ្ពស់បំផុតមួយនេះ ប៉ុន្តែពួកគេគឺនៅតែស្ថិតក្នុងចំណោមក្រុម ពីរទៅ ៣ ដែលល្អបំផុតនៅអឺរ៉ុប ។ សម្រាប់ខ្ញុំ Manchester City និង Paris Saint-Germain គឺជាជម្រើសពីរ ដែលខ្ញុំគិតថាមានភាគរយខ្ពស់ជាងគេ ដើម្បីឈ្នះពានរង្វាន់មួយនេះ ”  ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ ជើងចាស់ Toure បង្ហើបពីចំណុចខ្សោយមួយ របស់ខ្សែការពារឆ្នើម Virgil van Dijk នៅលើទីលានប្រកួត

Virgil van Dijk ត្រូវបានចាត់ទុកថាជាកំពូលខ្សែការពារមួយរូបនាពេលបច្ចុប្បន្ន ចាប់តាំងពីផ្ទេរមកចូលរួមជាមួយ Liverpool ប៉ុន្ដែអតីតខ្សែការពារក្រុមបិសាចក្រហមលោក Kolo Toure យល់ឃើញថា កីឡាកររូបនេះនៅមានបញ្ហា នៅពេលតទល់មួយនឹងមួយ ជាមួយខ្សែប្រយុទ្ធរបស់គូប្រកួត។

Virgil van Dijk

ខ្សែការពារសញ្ជាតិហូឡង់ បានផ្ទេរមកចូលរួមជាមួយក្រុមហង្សក្រហម ពីក្លឹប Southampton នៅខែមករាឆ្នាំ ២០១៨ ក្នុងតម្លៃ ៧៥លានផោន ដែលកាលនោះបានឈរជាខ្សែការពារថ្លៃបំផុតប្រចាំប្រវត្តិសាស្ដ្របាល់ទាត់។

ទម្រង់លេងដ៏ល្អរបស់ Van Dijk បានរួមចំណែកដ៏ធំក្នុងការជួយឲ្យ Liverpool ឈ្នះពានក្នុងលីគជាលើកដំបូង ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ ប៉ុន្ដែអតីតខ្សែការពារ Toure យល់ឃើញថា ខ្សែប្រយុទ្ធរបស់គូប្រកួត អាចនឹងមានសំណាង ប្រសិនបើអាចលេងសម្រុកខ្លាំង។

Virgil van Dijk

លោក Toure បាននិយាយថា៖ “គេជាកីឡាករដ៏អស្ចារ្យមួយរូប។ គេគឺជាកីឡាករកំពូល។ គេមានល្បឿនលឿន បានកំពស់ ដែលអាចលោតបានខ្ពស់។ គេមានបច្ចេកទេស។ គេអាចផ្លាស់ប្ដូរការប្រកួត ជាមួយនឹងការបញ្ជូនបាល់វែង ។ គេមានគ្រប់យ៉ាង។”

Virgil van Dijk

“ខ្ញុំមើលឃើញថា មានកីឡាករមិនច្រើនទេ ដែលប្រជែងបាល់មួយទល់មួយ ជាមួយគេ។ តាមការយល់ឃើញរបស់ខ្ញុំ នេះជាចំណុចខ្សោយរបស់គេ! គេពិតជាខ្ពស់ ហើយប្រសិនបើអ្នកពិតជា វាយសម្រុកបាល់ទល់នឹងគេ គេអាចពិបាក ប៉ុន្ដែគេឆ្លាតណាស។”

Virgil van Dijk

លោកបានបន្ដថា៖ “គេឆ្លាតណាស់ព្រោះគេអាចដកថយបានល្អ ប៉ុន្ដែប្រសិនបើអ្នកលេងសម្រុកខ្លាំង ក្នុងការប្រជែងមួយទល់នឹងមួយ ខ្ញុំគិតថា អ្នកអាចយកឈ្នះទៅលើគេបាន។”

ប្រភព៖ Goal

 

You may also like