fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Werner ចេញមុខឆ្លើយតប ចំពោះរឿង Liverpool ចង់បានខ្លួនទៅលេងឲ្យ នៅរដូវក្តៅខាងមុខនេះ

កីឡាករ Timo Werner បានបង្ហើបថារូបគេពិតជាមានមោទនភាព ដែលត្រូវបានក្រុមខ្លាំងបំផុតនៅលើពិភពលោក Liverpool បង្ហាញចិត្តចង់បានរូបគេទៅលេងឲ្យ ។

Timo Werner

ប៉ុន្តែទោះជាយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះបានលើកឡើងថារូបគេប្រហែលជាមិនទាន់ល្អគ្រប់គ្រាន់ ដើម្បីលេង ឲ្យក្រុមម្ចាស់ជើងឯកទ្វីពអឺរ៉ុបមួយនេះបាន នៅឡើយទេ ។

គួរបញ្ជាក់ថា Werner បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុម RB Leipzig ក្នុងក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃពុធ ខណៈដែលក្រុមនៅក្របខណ្ឌ Bundesliga មួយនេះ បានយកឈ្នះដោយលទ្ធផល ១-០ លើក្រុម Tottenham ។

Timo Werner

ហើយយ៉ាងណាមិញក្រោយចប់ការប្រកួតនោះ Werner ត្រូវបានគេស្នើសុំឱ្យបកស្រាយ រឿងក្រុម Liverpool ចាប់អារម្មណ៍ចង់បានរូបគេ ខណ:ខ្សែប្រយុទ្ធរូបនេះ បានសារភាពថាវាមិនទាន់ឆាប់រហ័សពេកទេ ដែលត្រូវគិតគូចំពោះរឿងអនាគគរបស់គេ ។

Timo Werner

លើសពីនេះ Werner បាននិយាយទៅកាន់ ViasportFotball ថា ៖ ” “ បាទ!​ ខ្ញុំដឹងថា Liverpool គឺជាក្រុមល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ។ នៅពេលអ្នកមានទំនាក់ទំនងជាមួយក្រុមនោះ វាធ្វើឱ្យអ្នកមានមោទនភាពខ្លាំងណាស់ប៉ុន្តែក្នុងករណីនោះវាគឺជាការរីករាយមួយផ្នែក ប៉ុន្តែខ្ញុំដឹងថា Liveprool មានកីឡាករល្អៗ ជាច្រើន ។ ខ្ញុំត្រូវតែកែលម្អខ្លួនឯង និងរៀនអ្វីៗជាច្រើនទៀត ដើម្បីទទួលបានការលេងនៅក្នុងកម្រិតនោះ ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់​៖ Juventus បង្វែរ​ចំណាប់អារម្មណ៍មកលើកីឡាករម្នាក់នេះ ជំនួសរ៉ាដា Pogba

ក្លឹបសេះបង្កង់អ៊ីតាលី Juventus កំពុងសម្រេចចិត្តចង់ទិញកីឡាករ Thiago Alcantara ពីក្លឹប Bayern Munich ក្នុងបំណងជំនួសរ៉ាដា Pogba។ អនាគតខ្សែបម្រើកណ្ដាល Paul Pogba ហាក់ដូចជាមិនមានភាពច្បាស់លាស់នៅឡើយទេជាមួយនឹងក្លឹបបិសាចក្រហម Man UTD បន្ទាប់ពីទទួលរងរបួស​រ៉ាំរ៉ៃ​។

Paul Pogba

ក្លឹបចាស់របស់ Pogba គឺ Juventus ក៏ជាក្លឹបមួយក្នុងចំណោមក្លឹបយក្សច្រើនទៀតដែលកំពុងប្រជែងគ្នាចង់បានកីឡាករវ័យ ២៦ ឆ្នាំ​ ក្នុងនោះមានដូចជា Real Madrid។​ យ៉ាងណាមិញតម្លៃខ្លួនដ៏សម្បើមដែលក្លឹបបិសាចក្រហមបានដាក់ទៅលើកីឡាកររូបនេះ ហាក់ដូចជាធ្វើឲ្យក្លឹបសេះបង្កង់អ៊ីតាលី រារែកចិត្ត ហើយចង់ផ្ដូររ៉ាដាមករក Thiago Alcantara របស់ក្លឹប Bayern Munich វិញ។

Thiago Alcantara
Thiago Alcantara

គួរបញ្ជាក់ដែរថា កីឡាករសញ្ជាតិអេស្ប៉ាញ នឹងត្រូវផុតកុងត្រាជាមួយនឹងក្លឹបអាល្លឺម៉ង់នៅចុងរដូវកាលក្រោយ ហើយមិនទាន់មានព័ត៌មានស្ដីពីការបន្តកុងត្រារបស់គេនៅឡើយ។ Bayern Munich អាចនឹងដាក់លក់រូបគេនៅឯទីផ្សារដោះដូរនារដូវក្ដៅខាងមុខ។

គ្រាប់បាល់ ៣ គ្រាប់ដែលខ្សែបម្រើរូបនេះបានស៊ុតបញ្ចូលទី ក្នុងការប្រកួត ៥ លើកចុងក្រោយ បានជួយឲ្យក្រុម​របស់​ខ្លួន​ឈរនៅតំណែងទី ៨ ក្នុងក្របខ័ណ្ឌ Budesliga ហើយកំពុងតែបន្តដំណើរក្នុងព្រឹត្តិការណ៍ ​UCL ផងដែរ៕

ប្រភព: AF

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker