fbpx
UEFA

Willian ឈរនៅលេខ២ ជាកីឡាករដែលញាក់ដាច់គូប្រកួតច្រើនបំផុត នៅជុំទី១វគ្គចែកពូល UCL ចំណែកលេខ១គឺ…

Dani Olmo បានរ៉ាប់រងតួនាទីដ៏សំខាន់នៅក្នុងក្រុម Dinamo Zagreb ដែលបានយកឈ្នះក្រុមកំពុងឡើងជើងនៅអ៊ីតាលី Atalanta នៃការប្រកួតវគ្គចែកពូល Champions League ដោយលទ្ធផល ៤-០។

កីឡាករ U21 អេស្ប៉ាញរូបនេះ បានរួមចំណែកឱ្យមានគ្រាប់បាល់៣គ្រាប់ នៅក្នុងចំណោមទាំង៤គ្រាប់ សំរាប់ក្រុមក្រូអាត ហើយរូបគេទទួលបានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងបច្ចេកទេសញាក់បាល់ដ៏ល្អ។

កំឡុងពេលប្រកួតនេះ Olmo បានញាក់គូប្រកួត១៤លើក ហើយបានសំរេចចំនួន១២លើក។ ហើយមិនមានកីឡាកររូបណាដែលអាចញាក់បាល់បានសំរេចនៅក្នុងជុំទី១នេះ ច្រើនជាង Olmo ឡើយ។

ដោយឡែកតារាឆ្នើម William របស់ក្រុម Chelsea បានញាក់គូប្រកួតបានសំរេច ៩លើក ក្នុងចំណោម១២ ក្នុងជំនួបទល់នឹងក្រុម Valencia៕

ប្រភព៖ Marca

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker