ពត៌មានដោះដូរកីឡាករ អង់គ្លេស

Willian និយាយលេងបែបមែនថា គេនឹងមិនដើរចេញពី Chelsea ទេ បើដឹងមុនថាតារាឆ្នើមរូបនេះនឹងផ្ទេរមកនោះ

យោងតាមសារព័ត៌មានពី The Telegraph អះអាងថា Willian បាននិយាយប្រាប់ទៅកាន់កីឡាករ Thiago Silva ថាគេនឹងបដិសេធមិនព្រមផ្លាស់ទៅកាន់ក្រុមកាំភ្លើងធំ Arsenal ទេ ហើយនឹងស្នាក់នៅ Chelsea បន្ត ប្រសិនបើគេដឹងថាខ្សែការពាររូបនេះ កំពុងធ្វើដំណើរទៅកាន់ទឹកដី Stamford Bridge នោះ ។

Willian  

ជាក់ស្តែង Silva បានចុះកុងត្រារយៈពេលមួយឆ្នាំជាមួយក្រុមតោខៀវកាលពីខែមុន បន្ទាប់ពីកិច្ចសន្យារបស់គេនៅឯក្លឹប Paris Saint-Germain បានផុតកំណត់ ដែលអនុញ្ញាតឱ្យខ្សែការពាររូបនេះចាកចេញពីក្រុមជើងឯករង Champions League ដោយឥតគិតថ្លៃផងដែរ ។

Thiago Silva

ហើយយ៉ាងណាមិញ ប្រសិនបើដំណឹងនៃការមកដល់របស់ Silva នៅឯក្លឹប Chelsea មានភាពឆាប់រហ័សជាងនេះ វានឹងអាចឃើញថា Willian នឹងបន្តស្នាក់នៅទឹកដី Stamford Bridge បន្តទៀតផងដែរ បន្ទាប់ពីខ្សែប្រយុទ្ធប្រេសុីលរូបនេះ បាននិយាយប្រាប់ទៅកាន់ Silva  ថា ” ប្រសិនបើខ្ញុំដឹងថាអ្នកកំពុងផ្លាស់មក Chelsea ខ្ញុំនឹងស្នាក់នៅបន្តទៀត ” ។

Willian , Thiago Silva

បញ្ជាក់ថា Willian បានធ្វើឲ្យពេលអស់រយ:ពេល ៧ ឆ្នាំជាមួយក្រុម Chelsea ត្រូវបញ្ចប់ ក្រោយសម្រេចចិត្តចូលរួមជាមួយក្រុមគូប្រជែង Arsenal ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ ៕

Willian

ប្រភព: Daily Mail 

You may also like