fbpx
ពត៌មានដោះដូរកីឡាករ

Wolves ត្រៀមកក់យកកីឡាករក្រៅជម្រើសរបស់ Sarri ចេញពី Juventus

ក្លឹបកំពុងឡើងជើងនៅលីគកំពូលអង់គ្លេស Wolves បានចចារជាមួយ Juventus ក្នុងការសុំផ្ទេរ ខ្សែបម្រើ Sami Khedira ដែលមានគម្រោងចាកចេញពីក្លឹប នេះបើតាមការផ្សាយរបស់ Sky Italia។

ខ្សែបម្រើវ័យ៣២ឆ្នាំ នៅមានកុងត្រាជាមួយនឹងក្លឹបយក្សអ៊ីតាលីរហូតដល់ឆ្នាំ ២០២១ ប៉ុន្ដែរូបគេមិនស្ថិតនៅក្នុងគម្រោងរបស់ គ្រូបង្វឹកថ្មីលោក Maurizio Sarri ឡើយ។ ហើយកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ មានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ក្លឹបតួរគី Besiktas និង ក្លឹបមួយចំនួននៅលីគកំពូលអាមេរិកផងដែរ។

បើតាមប្រភពពី Sky Italia បានអះអាងថា ប្រធានផ្នែកកីឡាលោក Fabio Paratici បានជួបជាមួយនឹងតំណាងក្លឹប Wolverhampton Wanderers កំឡុងពេលដែលលោកធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស។

គួររំលឹកថា Khedira បានចូលរួមជាមួយ Juventus កាលពីឆ្នាំ ២០១៥ បន្ទាប់ពីបញ្ចប់កុងត្រាជាមួយនឹង Real Madrid៕

ប្រភព៖ Football Italia

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker