ពត៌មានដោះដូរកីឡាករ អេស្ប៉ាញ

Zidane ត្រៀមវ៉ៃចេញកីឡាករ ៤ រូបទៀត មុនបិទទីផ្សារដោះដូររដូវក្ដៅនេះ

គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បានត្រៀមសម្រាប់ការលក់កីឡាករចេញពីក្លឹបបន្ថែមទៀត មុនពេលការប្រកួតនារដូវកាល ២០២០/២១ ឈានចូលមកដល់។

ខ្សែប្រយុទ្ធ Brahim Diaz ទើបតែបានចូលរួមជាមួយ ក្លឹបអ៊ីតាលី AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាល ខណៈដែល James Rodriguez នឹងចូលរួមជាមួយ Everton នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

Brahim Diaz

ទោះយ៉ាងណាក្ដី បើតាមការចុះផ្សាយរបស់សារព័ត៌មាន Diario AS បានឲ្យដឹងថា Zidane ចង់បានយ៉ាងតិច១០០លានអឺរ៉ូពីការលក់កីឡាករ Gareth Bale, Sergio Reguilon, Mariano Diaz និង Borja Mayoral។

Sergio Reguilon

Reguilon មានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ក្លឹបអង់គ្លេស Manchester United បន្ទាប់ពីចំណាយពេល១រដូវកាល លេងឲ្យ Sevilla ក្នុងលក្ខខណ្ឌខ្ចីជើង។

Borja Mayoral

ចំណែកឯ Mariano ទទួលបានការចាប់អារម្មណ៍ពីក្លឹប Benfica ដែលចង់ខ្ចីជើងរូបគេរយៈពេល១២ខែ ខណៈដែល Mayoral អាចនឹងចូលរួមជាមួយ Valencia។

Gareth Bale

សម្រាប់អនាគតរបស់ Bale នៅតែជាបញ្ហាស្មុគស្មាញសម្រាប់លោក Zidane ដើម្បីដោះស្រាយសម្រាប់ប៉ុន្មានសប្ដាហ៍នេះ ដោយភ្នាក់ងាររបស់កីឡាករសញ្ជាតិវេលស៍លោក Jonathan Barnett នឹងពិភាក្សាពីអនាគតរបស់ Bale នៅសប្ដាហ៍ក្រោយ៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ ជម្រើសល្អបំផុតទាំង៥នៅក្នុងក្រុមរបស់ Sancho តែមិនមាន CR7 & Messi

Jadon Sancho មិនបានជ្រើសរើសតារាឆ្នើម Cristiano Ronaldo ឬ Lionel Messi នោះទេ សម្រាប់ក្រុមក្នុងក្ដីស្រមៃដែលមានសមាជិក៥រូបរបស់ខ្លួន។

ខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund រូបនេះ កំពុងសាងភាពលេចធ្លោនៅក្នុងវិស័យបាល់ទាត់ ហើយរូបគេអាចនឹងក្លាយជាកំពូលកីឡាករល្អបំផុតមួយរូប នៅពេលដែល Ronaldo និង Messi ចូលនិវត្ត។

បើតាមប្រភពពី Bleacher Report ជម្រើសកីឡាករទាំង៥រូបនោះមានដូចជា Robinho, Ronaldinho, Neymar, Ronaldo ប្រេស៊ីល និង រូបគេផ្ទាល់ គ្មានខ្សែការពារ និង អ្នកចាំទីនោះក្នុងចំណោមនោះទេ។

គួររំឮកថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានទំនាក់ទំនងក្នុងការត្រលប់ទៅ Premier League វិញ នៅរដូវក្ដៅនេះ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Manchester United ប៉ុន្ដែមានការពិបាកក្នុងការចរចាតម្លៃជាមួយ Dortmund៕

ប្រភព៖ SPORTBible

 

You may also like