fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

Zidane ទទូចចង់ឃើញតារាឆ្នើម R.Madrid រូបនេះ ស៊ុតបញ្ចូលទីសម្រាប់ក្លឹប ច្រើនជាងនេះទៀត

គ្រូបង្វឹកលោក Zinedine Zidane ចង់ឃើញគ្រាប់បាល់បញ្ចូលទីបន្ថែមទៀត ពីសំណាក់កីឡាករ Isco ខណ:ខ្សែបម្រើរូបនេះបានស៊ុតបញ្ចូលទីជាលើកដំបូងនៅក្នុងក្របខណ្ឌ La Liga រដូវកាលនេះ នៅអំឡុងជ័យជម្នះរបស់ក្រុម Real Madrid ដោយលទ្ធផល ៤ ទល់ ១​ លើក្រុម Osasuna ។

Isco 

គួរបញ្ជាក់ផងដែរថា Isco បានស៊ុតបញ្ចូលទី ដើម្បីតាមស្មើគ្រាប់បាល់របស់កីឡាករ  Unai Garcia ដែលស៊ុតបើកឆាកសម្រាប់ក្រុម Osasuna នៅក្នុងតង់ទីមួយ មុនពេលក្រុម Madrid ដណ្តើមបាន ៣ ពិន្ទុ ដើម្បីបន្តឈរកំពូលតារាង ។

Isco

ជាក់ស្តែងខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ ទើបតែអាចស៊ុតបញ្ចូលទីបាន ២ គ្រាប់ប៉ុណ្ណោះនៅរដូវកាលនេះ ខណ:មួយគ្រាប់បានមកពីការប្រកួតនៅក្នុងក្របណ្ឌ La Liga ជាមួយនឹងការបង្ហាញចំនួន ៩ លើក ។

មិនតែប៉ុណ្ណោះគ្រូបង្វឹកលោក Zidane បានធ្វើការកោតសរសើរចំពោះទម្រង់លេងរបស់ Isco នៅក្នុងការប្រកួតនេះ​ ខណ:លោកចង់ឃើញខ្សែប្រយុទ្ធរូបនេះ ស៊ុតបញ្ចូលច្រើនជាងនេះ នៅក្នុងការប្រកួតក្រោយៗទៀត ។

Isco

លើសពីនេះលោក Zidane បាននិយាយទៀតថា ៖ ” ខ្ញុំមិនគិតថាអ្វីៗនឹងមានការផ្លាស់ប្តូរនោះទេ ។ Isco គឺជាកីឡាករដ៏សំខាន់ម្នាក់ នៅក្នុងក្រុម ។ គាត់ជាកីឡាករម្នាក់ ដែលអាចផ្តល់អ្វីៗគ្រប់យ៉ាង ពេលដែលគាត់លេង ។ គាត់ជាកីឡាករបាល់ទាត់ដ៏ល្អមួយរូប ។ ខ្ញុំចូលចិត្តរបៀបដែលគាត់លេង ជាមួយបច្ចេកទេស និងទេពកោល្យ ។ គាត់ជាកីឡាករសំខាន់ ” ៕​

ប្រភព: Goal 

អានអត្ថបទបន្ទាប់៖ តារាឆ្នើម Man City ម្នាក់ សរសើរ Fernandes មិនដាច់ពីមាត់ ក្រោយផ្លាស់មកលេងឲ្យ Man Utd

កីឡាករ Bernardo Silva រំពឹងថាមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្កាល់របស់គេ គឺកីឡាករ Bruno Fernandes នឹងទទួលបានភាពជោគជ័យនៅឯក្រុម Manchester United នឹងជឿជាក់ថាខ្សែបម្រើរូបនេះអាចសម្របខ្លួនបានយ៉ាងល្អនៅក្នុងប្រទេសអង់គ្លេស​ ។

Bernardo Silva

គួររំលឹកថា Fernandes បានបញ្ចប់ការផ្លាស់ប្តូរក្នុងតម្លៃខ្លួនប្រមាណ ៦៨ លានផោន មកកាន់ទឹកដី Old Trafford នៅថ្ងៃចុងក្រោយ នៃទីផ្សារដោះដូរកីឡាករខែមករាត្រូវបិទ បន្ទាប់ពីខ្សែបម្រើរូបនេះបានក្លាយជាគោលដៅដ៏វែងមួយ សម្រាប់ក្រុមបិសាចក្រហម ។

ប៉ុន្តែទោះបើទោះ Fernandes កំពុងលេងឱ្យក្រុមគូប្រជែងរួមទីក្រុង របស់ក្លឹប Man City ក្តី ក៏កីឡាករ Silva បានធ្វើការលើកទឹកចិត្តដល់ខ្សែបម្រើរូបនេះ ថានឹងទទួលបានភាពជោគជ័យក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer ។

Bernardo Silva

មិនតែប៉ុណ្ណោះ Silva បានប្រាប់ទូរទស្សន៍ Sky Sports ថា ៖ ”  ខ្ញុំគិតថា Fernandes នឹងអាចសម្របខ្លួន ក្នុងក្របខណ្ឌ Premier League បានយ៉ាងល្អ ។ គាត់លេងធ្លាប់លេងនៅអុីតាលីតាំងពីនៅក្មេង ដូច្នេះវាមិនមែនជាបទពិសោធន៍ដំបូងរបស់គាត់ សម្រាប់ការលេងនៅក្រៅប្រទេសនោះទេ” ។

Bruno Fernandes

គេបន្តទៀតថា ៖ ” ខ្ញុំសប្បាយចិត្តណាស់ សម្រាប់គាត់ ខ្ញុំរីករាយ ដែលគាត់លេងឱ្យក្លិបធំបំផុតមួយនៅលើពិភពលោក ហើយខ្ញុំគិតថាគាត់នឹងធ្វើបានល្អនៅ Man Utd ” ៕

ប្រភព: Daily Mail

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker