fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

Zidane និយាយ​មួយ​ឃ្លា​យ៉ាង​មាន​ន័យ ជុំវិញ​រឿង Messi ចង់​ចេញ​ពី Barcelona

នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​មាន​ចចាមអារ៉ាម​ផ្ទុះ​យ៉ាង​ខ្លាំង ពាក់ព័ន្ធ​នឹង​រឿង​ថា Lionel Messi ចង់​ចាកចេញ​ពី Barcelona ដែល​ជា​ទ្រនំ​កាន់​ឆ្នាំ​ច្រើន​ជាង​មួយ​ទសវត្ស​របស់​ខ្លួន។

Zidane/Messi
Lionel Messi

មាន​ភាគរយ​ដែល​ M10 អាច​នឹង​ចែក​ផ្លូវ​ជាមួយ​អ្នក​មាន​បុណ្យ ហើយ​ផ្ទេរ​ទៅ​កាន់​ក្លឹប​ចាស់​នៅ​ប្រទេស​អាហ្សង់ទីន​នា​ឆ្នាំ​ ២០២១។

ក្រឡេក​ទៅ​មើល​ការ​យល់​ឃើញ​របស់ Zinedine Zidane បាន​ទទូច​ចង់​ឲ្យ Messi បន្ត​នៅ ប្រសិន​ចចាមអារ៉ាម​នោះ​វា​ជា​ការ​ពិត។

អ្នកចាត់ការ​សញ្ជាតិ​បារាំង​បញ្ជាក់៖ “ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទេ តែ​យើង​សង្ឃឹម​ថា​វា​នឹង​មិន​អាច​ទៅ​រួច ព្រោះ​យើង​ចង់​ឲ្យ​គាត់​នៅ​លីគ​នេះ យើង​ចង់​បាន​ភាព​ល្អ​បំផុត​ក្នុង​លីគ​មួយ​នេះ”។

Lionel Messi

បញ្ជាក់​ថា​បច្ចុប្បន្ន ​Real Madrid កំពុង​នាំ​មុខ Barcelona ចំនួន ៤ ពិន្ទុ​នៅ​ការ​ប្រកួតប្រជែង​ពាន​រង្វាន់ LaLiga ដែល​ត្រូវ​សម្រេច​លទ្ធផល​នៅ​ខែ​កក្កដា​នេះ៕

ប្រភព៖ BeSoccer

អានអត្ថបទបន្ទាប់៖ Bayern Munich សុំទោស City ​ភ្លាមៗ ក្រោយ​ជ្រុល​ដៃ​ទម្លាយ​រូប Sane អង្គុយ​ចុះ​ហត្ថលេខា​ផ្លូវការ

ក្លឹប Bayern Munich បាន​បង្ហាញ​ការ​សុំទោស​ទៅ​កាន់​ភាគី​ខាង​ក្លឹប Manchester City ភ្លាមៗ បន្ទាប់​ពី​មាន​ការ​លេចធ្លាយ​នូវ​រូបភាព​ដែល Leroy Sane អង្គុយ​ចុះ​ហត្ថលេខា​កុងត្រា​ជាមួយ​ក្លឹប​អាល្លឺម៉ង់ ទាំង​ដែល​មិន​ទាន់​ចេញ​សេចក្តី​ប្រកាស​ផ្លូវការ​ទទួល​ស្គាល់​រវាង​ក្លឹប​ទាំង​ពីរ។

Leroy Sane

ត្បិត​បើ​ដំណឹង​នៃ​ការ​ផ្ទេរ​របស់ Sane វា​ជា​ការ​ពិត​ក៏​ដោយ តែ​វា​រាប់​ជា​អំពើ​ខុសឆ្គង​មួយ​ដែល​ភាគី​ម្ខាង​ទៀត​ជ្រុល​ទម្លាយ​រូបភាព​ចេញ​មុន ខណៈ​ដំណឹង​ផ្លូវការ​ត្រូវ​ប្រកាស​នៅ​ពេល​ខាង​មុខ​នោះ។

Leroy Sane
Leroy Sane

តាម​ដឹង​ការ​ផ្ទេរ​របស់ Sane គឺ​មាន​តម្លៃ​ជិត ៥៥ លាន​ផោន លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ។ នេះ​ជា​តម្លៃ​ដែល​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយ​ហាងឆេង​ថ្លៃ​ខ្លួន​របស់​កីឡាករ​អាល្លឺម៉ង់​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ​គឺ​ថ្លៃ​លើស ១០០ លាន​ផោន​ទៀត តែ​ដោយសារ​ការ​រង​របួស​ញាំញី គួប​ផ្សំ​នឹង​វិបត្តិ​កូវីដ១៩ ផង ទើប​រុញ​ឲ្យ​ការ​ចរចា​អាច​ប្រព្រឹត្តិ​ទៅ​បាន​ក្នុង​តម្លៃ​ចុះ​ច្រើន​បែប​នេះ។

Pep/Sane

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ Sane ទើប​តែ​លេច​វត្តមាន​លើ​ទីលាន​ឲ្យ City នៅ PL បាន ១ លើក​គត់ ហើយ​រត់​បាន​តែ​ជាង ១១ នាទី​ទៀត៕

ប្រភព៖ AF

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker