fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេសអេស្ប៉ាញ

Zidane យល់ឃើញយ៉ាងណាខ្លះ ចំពោះការដកសិទ្ធក្រុម Man City ពីពានរង្វាន់ UCL រយ:ពេល ២ រដូវកាល ?

លោក Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid ជឿជាក់ថាការហាមប្រាមមិនឲ្យចូលលេងនៅក្របខណ្ឌ Champions League របស់ក្រុម Manchester City នឹងផ្តល់ឱ្យពួកគេនូវការលើកទឹកចិត្តបន្ថែម សម្រាប់ការប្រកួតចុងក្រោយទល់ Real Madrid ។

Pep Guardiola 

គួរបញ្ជាក់ថា Man City ត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបរយៈពេល ២ រដូវកាល បន្ទាប់ពីបានប្រព្រឹត្តិល្មើសនឹងច្បាប់ហិរញ្ញវត្ថុរបស់ UEFA ។

ជាក់ស្តែងក្រោយកើតមានបញ្ហានេះ ធ្វើឲ្យមានការំពឹងទុកកាន់តែខ្លាំង ចំពោះអនាគតរបស់លោក Pep Guardiola ចំពេលក្រុម Juventus កំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការតែងតាំងគាត់ ជាគ្រូបបង្វឹករបស់ពួកគេ ។

Pep Guardiola

ហើយយ៉ាងណាមិញលោក Zidane បានលើកឡើងពីការប្រុងប្រយ័ត្នរបស់ក្រុមលោក នៅពេល Man City  ត្រូវលេងប្រកួតចុងក្រោយរបស់ពួកគេ នៅពាក UCL ក្នុងឆ្នាំនេះ ថា ៖ “ ទោះបីជាមានបញ្ហាយ៉ាងណាក៏ដោយ Man City នឹងក្លាយជាគូប្រជែងដ៏លំបាកបំផុតមួយ ដោយយើងបានដឹកពីរបៀបដែលពួកគេលេងនៅក្នុងក្របខណ្ឌ Premier League ហើយ ។ ដូច្នេះពួកគេនឹងមានការលើកទឹកចិត្តបន្ថែម ។ វានឹងក្លាយជាគូប្រជែងដ៏លំបាកបំផុត , ក្រុមធំបំផុត ” ៕

Pep Guardiola

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Silva ព្រមានមិត្តរួមក្រុម PSG ខ្លួន ឲ្យប្រុងប្រយ័ត្នចំពោះតារាឆ្នើមម្នាក់ របស់ក្រុម Dortmund មុនត្រូវប៉ះគ្នា

កីឡាករ Erling Haaland កំពុងមានទម្រង់លេងដ៏លេចធ្លោបំផុត ក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែខ្សែការពារ Thiago Silva បាននិយាយថាក្រុម PSG របស់គេ នឹងធ្វើខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund មិនអាចធ្វើអ្វីពួកគេបានទេ ។

Erling Haaland

ជាក់ស្តែង ​​Thiago Silva បានប្តេជ្ញាចិត្តបញ្ឈប់ Erling Haaland ដើម្បីបន្តស៊ុតគ្រាប់បាល់របស់គេ ខណ:ក្រុម PSG និងត្រូវប្រឈមមុខជាមួយក្រុម Borussia Dortmund ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ពានរង្វាន់ក្របខ័ណ្ឌ Champions League ។

Erling Haaland

គួរបញ្ជាក់ថា Halaand មានការចាប់ផ្តើមដ៏ល្អបំផុត សម្រាប់អាជីពរបស់គេក្នុងក្រុម Dortmund ដោយអាចស៊ុតបាន ៩ គ្រាប់ហើយ ក្នុងចំណោម ៦ ប្រកួត ចាប់តាំងពីចូលរួមក្លឹបនៅ Bundesliga មួយនេះ ពីក្រុម Salzburg កាលពីខែមករា ។

Erling Haaland

តែទោះជាយ៉ាងណាមុនពេលប៉ះគ្នា Silva បានប្រាប់ RMC Sport ថា ៖ “ Haaland អាចស៊ុតបាល់បញ្ចូលទីបានច្រើនគ្រាប់ ។ ៩ គ្រាប់ក្នុងចំណោម ៦ ប្រកួត វាពិតជាអស្ចារ្យណាស់ វាច្រើនណាស់ ។ ប៉ុន្តែខ្ញុំសង្ឃឹមថាយើងនឹងមានការប្រុងប្រយ័ត្ន ហើយគាត់នឹងមិនអាចរកគ្រាប់បាល់ ពេលលេងទល់នឹងយើងទេ ” ៕

Thiago Silva

ប្រភព: FoxsportsAsia 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker