fbpx
Loading...
អ៊ីតាលី

Zlatan ទំលាយពីភាពអាម៉ាស ដែលរូបគេបានទទួលពីសំដីរបស់លោក Mourinho កាលពី១០ឆ្នាំមុន

នៅក្នុងបទសម្ភាសន៍ ក្នុងឆានែលយូធូប Bethard ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានរំលឹកភាពឈឺចាប់របស់ខ្លួន កាលនៅលេងអោយក្លឹបអ៊ីតាលី Inter Milan ដែលកាលនោះ គ្រូបង្វឹក Jose Mourinho បានធ្វើអោយរូបគេរងភាពអាម៉ាស ខ្លាំងបំផុតនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ បានរីករាយសំរាប់អាជីពរបស់ខ្លួននៅលីគកំពូលអាមេរិច ហើយបាននិយាយរៀបរាប់ពីអតីតកាលរបស់ខ្លួនកាលនៅជាកីឡាកររបស់ Inter ជាពិសេសនៅពេលប្រកួតរវាង Atalanta ទល់នឹង Inter កាលពីខែមករា ២០០៩។

Ibrahimovic បាននិយាយថា៖  “នៅថ្ងៃបន្ទាប់ ខ្ញុំទទួលបានពានកីឡាករល្អបំផុតនៅអ៊ីតាលី ប៉ុន្ដែ នៅមុខមិត្តរួមក្រុមទាំងមូល Mourinho បានប្រាប់ខ្ញុំថា វាជាភាពអាម៉ាស ដែលខ្ញុំទទួលបានពានរង្វាន់នេះ។”

លោក Mourinho បាននិយាយប្រាប់ ខ្សែប្រយុទ្ធបានកំពស់រូបនេះថា៖  “បើមើលតាមរបៀបលេង អ្នកមិនសក្ដិសមឈ្នះពាននេះឡើយ។” ហើយ Zlatan បានឆ្លើយតបទៅវិញថា៖  “អូខេ ខ្ញុំមិនទាន់ធ្វើបានល្អនៅឡើយ ប្រហែលជាខ្ញុំគួរតែលេងអោយបានល្អជាងនេះ។”

ប្រភព៖ Be Soccer

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker